ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភដល់នាយទាហានកំពុងសម្រាកព្យាបាលជំងឺ

នៅព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ត្រី អ៊ុ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានដឹកនាំក្រុមការងារអញ្ជើញនាំយក អង្ករ គ្រឿងឧបភោគបរិភោគ រួមនឹងថវិកាចំនួន ៧០ម៉ឺនរៀល ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក និងលោកជំទាវ ឧបត្ថម្ភដល់ លោកអនុសេនីយ៍ទោ លឹម ស៊ុនហាង ជំនួយការផ្នែកហិរញ្ញវត្ថុ វរសេនាតូចលេខ១ ដែលមានជំងឺថ្លើមធ្ងន់ធ្ងរកំពុងសម្រាកព្យាបាលនៅគេហដ្ឋានផ្ទាល់ខ្លួន ស្ថិតក្នុងភូមិស្រែតាជ័យ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ លោក មេបញ្ជាការ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ របស់ ឯកឧត្តម មេបញ្ជាការ កងទ័ពជើងគោក និងមានប្រសាសន៍សាកសួរអំពីសុខភាព អការក្នុងខ្លួនបន្ទាប់ពីទទួលបានការព្យាបាលមួយរយៈមក និងបានណែនាំ លោក លឹម ស៊ុនហាង ឲ្យប្រើប្រាស់ថ្នាំតាមវេជ្ជបញ្ជា និងត្រឡប់ទៅជួបគ្រូពេទ្យតាមពេលវេលាដែលបានណាត់ឲ្យបានទៀងទាត់ ។ លោក មេបញ្ជាការ បានជូនពរ លោកអនុសេនីយ៍ទោ … Continue reading ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភដល់នាយទាហានកំពុងសម្រាកព្យាបាលជំងឺ